15. អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវ និងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។
16. ឯពួកប្រជាជនទាំងឡាយ ក៏ចេញទៅចាប់យករបឹបនៅទីបោះទ័ពនៃពួកស៊ីរី ដូច្នេះម្សៅយ៉ាងម៉ដ្ត១រង្វាល់ក៏បានលក់ថ្លៃ១រៀល និងម្សៅឱក២រង្វាល់ក៏បានលក់ថ្លៃ១រៀលដែរ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
17. ហើយស្តេចទ្រង់ដំរូវមេទ័ពម្នាក់ ដែលទ្រង់បានព្រយុងលើដៃលោក ឲ្យចេញទៅត្រួតត្រាមើលការនៅត្រង់មាត់ទ្វារក្រុង តែបណ្តាជន គេជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ ដូចជាអ្នកសំណប់របស់ព្រះបានទាយទុក ក្នុងកាលដែលស្តេចយាងចុះទៅឯលោកនោះ
18. ហើយក៏កើតមាន ដូចជាអ្នកសំណប់របស់ព្រះ បានទូលដល់ស្តេចថា លុះថ្ងៃស្អែកពេលថ្មើរនេះ នោះម្សៅឱក២រង្វាល់នឹងលក់ថ្លៃ១រៀល ហើយម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃ១រៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី