២ ពង្សាវតារក្សត្រ 23:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាស‌នា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ

10. ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ

11. ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល

12. ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

២ ពង្សាវតារក្សត្រ 23