២ ពង្សាវតារក្សត្រ 23:35-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ឯ​យេហូ‌យ៉ា‌គីម ទ្រង់​ថ្វាយ​ប្រាក់ និង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ‌អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា​តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។

36. លុះ​កាល​យេហូ‌យ៉ា‌គីម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​សេប៊ូដា បុត្រី​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា

37. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

២ ពង្សាវតារក្សត្រ 23