32. ដរាបដល់អញមកនាំយកឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ហើយនំបុ័ង ព្រមទាំងចំការទំពាំងបាយជូរ ចំការអូលីវហើយនឹងទឹកឃ្មុំផង ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅឥតស្លាប់ កុំឲ្យឯងរាល់គ្នាស្តាប់តាមហេសេគា ដែលវាបញ្ចុះបញ្ចូលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចនោះឡើយ
33. តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
34. តើព្រះនៃពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា ហើយព្រះរបស់ពួកក្រុងសេផាវែម ពួកក្រុងហេណា និងពួកក្រុងអ៊ីវ៉ា នោះតើព្រះទាំងនោះនៅឯណា តើបានជួយឲ្យស្រុកសាម៉ារីរួចពីកណ្តាប់ដៃអញបានឬទេ
35. ក្នុងបណ្តាព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិម ឲ្យរួចពីកណ្តាប់ដៃអញបានដែរ។