២ ពង្សាវតារក្សត្រ 15:23-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. នៅ​ឆ្នាំ​ទី​៥០ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកាហ៊ា ជា​បុត្រ​មណា‌ហិម ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

24. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ

25. ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ និង​អើកុប ហើយ​អើរី‌យេ ក៏​ក្បត់​ធ្វើ​គុត​ទ្រង់នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី​ទៅ ក៏​មាន​ពួក​កាឡាត​៥០​នាក់ នៅ​ជា​មួយ​នឹង​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

២ ពង្សាវតារក្សត្រ 15