២ ពង្សាវតារក្សត្រ 14:17-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ក្រោយ​ដែល​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល បាន​សុគត​ទៅ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

18. រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ម៉ា‌ស៊ីយ៉ា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

19. មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ

20. គេ​ដាក់​សព​ទ្រង់​លើ​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម

21. នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​អ័ម៉ា‌ស៊ីយ៉ា បិតា​ទ្រង់

22. គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មក​ស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ។

២ ពង្សាវតារក្សត្រ 14