២ ពង្សាវតារក្សត្រ 12:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. កាល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ

18. នោះ​យ៉ូអាស ជា​ស្តេច​យូដា ទ្រង់​យក​អស់​ទាំង​របស់​បរិសុទ្ធ ដែល​ពួក​ស្តេច​យូដា គឺ​យ៉ូសា‌ផាត យ៉ូរ៉ាម និង​អ័ហា‌ស៊ីយ៉ា​ជា​ពួក​អយ្យកោ​ទ្រង់​បាន​ថ្វាយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​អង្គ​ទ្រង់​បាន​ថ្វាយ ព្រម​ទាំង​មាស​ទាំង​អស់ ដែល​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​ផង ផ្ញើ​ទៅ​ថ្វាយ​ហាសែល​ជា​ស្តេច​ស៊ីរី ដូច្នេះ ហាសែល​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

20. ពួក​អ្នក​បំរើ​របស់​យ៉ូអាស ក៏​លើក​គ្នា​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​នៅ​ត្រង់​ប៉ម​មីឡូរ តាម​ផ្លូវ​ដែល​ចុះ​ទៅ​ឯ​តំបន់​ស៊ីឡា

21. គឺ​យ៉ូសាការ ជា​កូន​ស៊ីមាត និង​យ៉ូសា‌បាឌ ជា​កូន​សូមើរ​ជា​អ្នក​បំរើ ដែល​វាយ​ទ្រង់ ហើយ​ទ្រង់​ក៏​សុគត​ទៅ រួច​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

២ ពង្សាវតារក្សត្រ 12