4. តែអ្នកទាំងនោះមានសេចក្តីភ័យខ្លាចជាខ្លាំង ក៏និយាយថា មើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន
5. ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជំរាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបំរើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្តីដែលលោកគិតឃើញថាល្អចុះ
6. រួចលោកក៏ធ្វើសំបុត្រទី២ផ្ញើទៅគេថា បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្តាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ ត្រូវឲ្យអ្នករាល់គ្នាទៅឯខ្ញុំនៅត្រង់យេសរាល រីឯពួកបុត្រានៃស្តេចទាំង៧០អង្គ នោះសុទ្ធតែនៅជាមួយនឹងពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា
7. ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្តេចទាំង៧០អង្គសំឡាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅឯលោក នៅត្រង់យេសរាល