1. ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា
2. ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាន នៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចំបាំង និងសេះ ហើយទាំងទីក្រុងដែលមានកំផែង និងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ
3. នោះចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ