8. គេទូលតបថា មនុស្សនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ទ្រង់មានព្រះបន្ទូលថា នោះគឺជាអេលីយ៉ា ជាអ្នកស្រុកធេសប៊ីហើយ។
9. នោះទ្រង់ចាត់មេទ័ពម្នាក់ និងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
10. អេលីយ៉ាឆ្លើយទៅមេទ័ពនោះថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង និងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះទ័ពនោះ និងពួក៥០នាក់របស់គាត់មែន
11. ទ្រង់ក៏ចាត់មេទ័ពម្នាក់ និងពួក៥០នាក់របស់គាត់ ឲ្យទៅរកលោកទៀត មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះមកជាឆាប់