២ ថែស្សាឡូនីច 3:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. មិន​មែន​ថា យើង​ខ្ញុំ​គ្មាន​អំណាច​នោះ​ទេ គឺ​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​គំរូ ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​យើង​ខ្ញុំ​វិញ​ទេ​តើ

10. កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​ក៏​បាន​ផ្តាំ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ទាំង​ឲ្យ​អ្នក​នោះ​បរិភោគ​ផង

11. ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ

12. ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់‌ស្រគំ​ផង

២ ថែស្សាឡូនីច 3