7. ដ្បិតខ្លួនអ្នករាល់គ្នាដឹងហើយ ដែលគួរត្រាប់តាមយើងខ្ញុំជាយ៉ាងណា ពីព្រោះយើងខ្ញុំមិនបានប្រព្រឹត្តឥតរបៀប ក្នុងពួកអ្នករាល់គ្នាឡើយ
8. ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ
9. មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូ ឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ
10. កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង
11. ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ
12. ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង
13. បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ