3. ខ្ញុំក៏បានចាត់ពួកបងប្អូននោះមក ក្រែងសេចក្ដីអំនួតដែលយើងខ្ញុំអួតពីអ្នករាល់គ្នាក្នុងដំណើរនោះ បានទៅជាឥតប្រយោជន៍វិញ ដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចជាខ្ញុំបាននិយាយមកហើយ
4. ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្ដីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង
5. ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។
6. ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ
7. ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ
8. ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក