1. បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា
2. កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ និងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ
3. ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង
4. ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ
5. មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ
6. បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ
7. ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្ដីឯទៀត គឺក្នុងសេចក្ដីជំនឿ ពាក្យសំដី ចំណេះ សេចក្ដីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ