1. បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា
2. កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ និងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ
3. ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង
4. ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ
5. មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ
6. បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ