9. គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ
10. ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ៍ នោះបង្កើតសេចក្ដីស្លាប់វិញ
11. ដ្បិតមើល សេចក្ដីនេះឯង គឺដែលអ្នករាល់គ្នាមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្ដីសង្វាត សេចក្ដីដោះសា សេចក្ដីគ្នាន់ក្នាញ់ សេចក្ដីភ័យខ្លាច សេចក្ដីនឹករឭក សេចក្ដីឧស្សាហ៍ និងសេចក្ដីសងសឹកជាខ្លាំងទាំងម៉្លេះ អ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថា ខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក។
12. ដូច្នេះ ដែលខ្ញុំបានធ្វើសំបុត្រនេះ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនដោយព្រោះតែអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសនោះទេ គឺដើម្បីនឹងសំដែង ឲ្យឃើញសេចក្ដីសង្វាតរបស់អ្នករាល់គ្នា ដល់យើងខ្ញុំ នៅចំពោះព្រះទេតើ
13. ហេតុនោះបានជាយើងខ្ញុំបានសេចក្ដីក្សាន្តចិត្ត ដោយសារសេចក្ដីកំសាន្តរបស់អ្នករាល់គ្នា ក៏មានសេចក្ដីអំណរលើសទៅទៀត ដោយឃើញសេចក្ដីអំណររបស់ទីតុស ដ្បិតអ្នករាល់គ្នាបានលំហើយចិត្តគាត់