4. ហើយយើងមានសេចក្ដីសង្ឃឹមយ៉ាងនោះដល់ព្រះ ដោយសារព្រះគ្រីស្ទ
5. មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង និងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ
6. ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ។
7. ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្មបានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ
8. នោះចំណង់បើការងារខាងឯព្រះវិញ្ញាណ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅ
9. ដ្បិតបើសិនជាការងារខាងឯសេចក្ដីកាត់ទោស មានសិរីល្អទៅហើយ នោះការងារខាងឯសេចក្ដីសុចរិត ប្រាកដជានឹងមានសិរីល្អជាបរិបូរលើសទៅទៀត
10. ពីព្រោះឯសេចក្ដីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត
11. ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត
12. ដូច្នេះ ដែលមានសេចក្ដីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្ដីក្លាហានណាស់
13. មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្ដី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ
14. តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ