1. នេះជាគំរប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសំរេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់
2. ខ្ញុំបានប្រាប់កាលពីដើម ហើយឥឡូវនេះក៏និយាយទុកជាមុន ទុកដូចជាកាលបាននៅជាមួយនឹងអ្នករាល់គ្នា ក្នុងលើកទី២នោះនៅឡើយ ហើយសព្វថ្ងៃនេះដែលនៅឃ្លាតគ្នា ខ្ញុំសរសេរមកពួកអ្នកនោះដែលធ្វើបាបពីមុន ហើយទៅអ្នកឯទៀតទាំងអស់ដែរថា បើខ្ញុំមកម្តងទៀត នោះខ្ញុំមិនត្រាប្រណីទេ
3. ដ្បិតអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលដោយសារខ្ញុំ (ដែលទ្រង់មិនខ្សោយចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ
4. ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្ដីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ)។
5. ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ
6. តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងខ្ញុំមិនត្រូវកាត់ចោលចេញទេ