13. តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។
14. មើល ខ្ញុំរៀបនឹងមកឯអ្នករាល់គ្នា ជាគំរប់៣លើកនេះហើយ ខ្ញុំក៏មិនឲ្យអ្នកណាព្រួយនឹងខ្ញុំទៀត ដ្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេ គឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្តាយទេ គឺឪពុកម្តាយទេតើ ដែលត្រូវប្រមូលទុកឲ្យកូនវិញ
15. ឯខ្ញុំៗ សុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ
16. ទោះបើដូច្នោះក៏ដោយ គង់តែខ្ញុំមិនបានឲ្យអ្នកណាមួយព្រួយនឹងខ្ញុំឡើយ តែដោយខ្ញុំឆ្លាត បានជាខ្ញុំចាប់អ្នករាល់គ្នា ដោយឧបាយកល