5. ខ្ញុំស្មានថា ខ្លួនខ្ញុំមិនចាញ់ពួកសាវកយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ
6. ដ្បិតទោះបើខ្ញុំមិនប៉ិនប៉ាវខាងឯពាក្យសំដីក៏មែន ប៉ុន្តែខ្ញុំមិនមែនខ្សត់ខ្សោយខាងឯចំណេះទេ ហើយក្នុងគ្រប់ការទាំងអស់ យើងខ្ញុំបានសំដែង ឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូកដែរ
7. កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី
8. ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ
9. ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
10. ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ
11. ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ
12. តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ