1. ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្ដីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីសុភាព និងសេចក្ដីសំឡូតរបស់ព្រះគ្រីស្ទ
2. ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្ដីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ
3. ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ
4. ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ
5. ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ
6. ក៏ប្រុងប្រៀបទុកជាស្រេច នឹងធ្វើទោសដល់គ្រប់ទាំងសេចក្ដីរឹងចចេស ក្នុងកាលដែលអ្នករាល់គ្នាបានស្តាប់បង្គាប់គ្រប់ជំពូកហើយ។
7. អ្នករាល់គ្នាមើលតែឫកពារខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ
8. ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំ សំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្ដីខ្មាសដែរ