24. ដូច្នេះ អ្នកធ្វើបាយ ក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកដាក់នៅមុខសូល រួចសាំយូអែលប្រាប់ថា មើល នេះជារបស់ដែលបានបំរុងទុកឲ្យអ្នក អញ្ជើញពីសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក ចាប់តាំងពីខ្ញុំបានអញ្ជើញពួកជនមក ដូច្នេះ សូលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។
25. កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ នោះសាំយូអែល និងសូលក៏និយាយគ្នានៅលើដំបូលផ្ទះ
26. រួចក្រោកឡើងពីព្រលឹមស្រាង លុះដល់ថ្ងៃរះ នោះសាំយូអែលហៅសូលទៅលើដំបូលផ្ទះប្រាប់ថា នែ ខ្ញុំឲ្យអ្នកអញ្ជើញទៅហើយ នោះសូលក្រោកឡើង ហើយគាត់ និងសាំយូអែលក៏ដើរចេញទៅក្រៅទាំង២នាក់
27. កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបំរើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។