5. ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារនៃព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ ដរាបដល់សព្វថ្ងៃនេះ។
6. ឯព្រះហស្តនៃព្រះយេហូវ៉ា ក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់
7. កាលពួកអាសដូឌឃើញថា កើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា មិនត្រូវឲ្យហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលនៅជាមួយនឹងយើងទៀតឡើយ ដ្បិតព្រះហស្តនៃទ្រង់សង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះនៃយើងដែរ
8. ដូច្នេះ គេក៏ចាត់ឲ្យទៅ ប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា តើត្រូវឲ្យយើងធ្វើដូចម្តេចនឹងហឹបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ គេឆ្លើយថា ចូរនាំយកទៅឯក្រុងកាថទៅ ដូច្នេះ គេក៏នាំយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែល ទៅឯទីនោះ
9. កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្តីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា
10. ដូច្នេះ គេក៏នាំយកហឹបនៃព្រះទៅឯក្រុងអេក្រុនទៀត កាលបានដល់អេក្រុនហើយ ពួកក្រុងនោះស្រែកឡើងថា គេបានយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសំឡាប់យើង និងពួកយើងផងហើយ