១ សាំយូអែល 5:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ​ទៅ​ឯ​ក្រុង​អេក្រុន​ទៀត កាល​បាន​ដល់​អេក្រុន​ហើយ ពួក​ក្រុង​នោះ​ស្រែក​ឡើង​ថា គេ​បាន​យក​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​មក​ឯ​យើង ដើម្បី​នឹង​សំឡាប់​យើង និង​ពួក​យើង​ផង​ហើយ

11. នោះ​គេ​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន មក​ជំនុំ​គ្នា​ថា ចូរ​ផ្ញើ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ​ទៅ ឲ្យ​បាន​ត្រឡប់​ទៅ​ឯ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង និង​ពួក​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ដូច្នេះ​ឡើយ ពី​ព្រោះ​កើត​មាន​សេចក្តី​វេទនា​ដ៏​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់

12. ឯ​ពួក​មនុស្ស​ដែល​មិន​បាន​ស្លាប់​ទេ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត​វិញ ហើយ​សូរ​សំរែក​នៅ​ទី​ក្រុង​នោះ ក៏​ឮ​រហូត​ដល់​ផ្ទៃ​មេឃ។

១ សាំយូអែល 5