1. រីឯពួកភីលីស្ទីន គេចាប់យកបានហឹបនៃព្រះ រួចក៏នាំយកចេញពីអេបេន-អេស៊ើរ ទៅឯក្រុងអាសដូឌទៅ
2. ហើយគេយកទៅដាក់ក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ
3. លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ