8. វរហើយ យើងរាល់គ្នា តើមានអ្នកណានឹងជួយយើង ឲ្យរួចពីកណ្តាប់ដៃនៃព្រះដ៏ខ្លាំងពូកែទាំងនេះ គឺព្រះទាំងប៉ុន្មាននេះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្តីវេទនាគ្រប់យ៉ាង
9. ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសំរេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសំរេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ
10. ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ដៃ រត់ទៅឯត្រសាលវិញរៀងខ្លួន ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួន៣ម៉ឺននាក់
11. ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនអេលីទាំង២ក៏ស្លាប់ដែរ។