15. រីឯអេលីលោកមានអាយុ៩៨ឆ្នាំហើយ ភ្នែកលោកក៏ជិត មើលអ្វីមិនឃើញឡើយ
16. អ្នកនោះជំរាបថា គឺខ្ញុំនេះដែលចេញមកពីទីចំបាំង ខ្ញុំបានរត់រួចនៅថ្ងៃនេះឯង អេលីសួរថា កូនអើយ ចុះតើយ៉ាងដូចម្តេចទៅ
17. អ្នកដែលនាំដំណឹងមកក៏ឆ្លើយថា ពួកអ៊ីស្រាអែលយើងបានរត់ ពីចំពោះពួកភីលីស្ទីនចេញ មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហើយហុបនី និងភីនេហាស កូនលោកទាំង២ក៏ស្លាប់ទៅដែរ ឯហឹបនៃព្រះ គេក៏បានចាប់យកទៅហើយ
18. កាលអ្នកនោះដំណាលពីហឹបនៃព្រះដូច្នោះ នោះស្រាប់តែអេលី លោកផ្ងារធ្លាក់ចុះពីជើងម៉ា ជាទីដែលលោកអង្គុយនៅត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ដ្បិតមានអាយុច្រើន ហើយក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ។
19. រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទំងន់ជិតសំរាលហើយ កាលឮដំណឹងពីគេចាប់យកហឹបនៃព្រះ និងពីឪពុកក្មេក ហើយនឹងប្ដីខ្លួនបានស្លាប់ហើយដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសំរាលកូនមកភ្លាម
20. កាលនាងជិតផុតជីវិតទៅ នោះពួកស្រី ដែលឈរនៅជិតនាង ក៏ប្រាប់ថា កុំខ្លាចអ្វីឡើយ ដ្បិតនាងបានកូនប្រុសហើយ តែនាងមិនបានឆ្លើយសោះ ក៏មិនរវល់ផង
21. នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដោយពាក្យថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ គឺដោយព្រោះគេបានចាប់យកហឹបនៃព្រះទៅ ហើយដោយព្រោះឪពុកក្មេក និងប្ដីនាងផង
22. នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។