14. ឯអេលី ក៏ឮសូរសព្ទសំរែកនោះហើយសួរថា តើសូរសព្ទអឺងកងដែលឮមកនេះ ដោយហេតុអ្វី ដូច្នេះ អ្នកនោះក៏ចូលមកជាប្រញាប់ជំរាបដល់អេលី
15. រីឯអេលីលោកមានអាយុ៩៨ឆ្នាំហើយ ភ្នែកលោកក៏ជិត មើលអ្វីមិនឃើញឡើយ
16. អ្នកនោះជំរាបថា គឺខ្ញុំនេះដែលចេញមកពីទីចំបាំង ខ្ញុំបានរត់រួចនៅថ្ងៃនេះឯង អេលីសួរថា កូនអើយ ចុះតើយ៉ាងដូចម្តេចទៅ
17. អ្នកដែលនាំដំណឹងមកក៏ឆ្លើយថា ពួកអ៊ីស្រាអែលយើងបានរត់ ពីចំពោះពួកភីលីស្ទីនចេញ មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហើយហុបនី និងភីនេហាស កូនលោកទាំង២ក៏ស្លាប់ទៅដែរ ឯហឹបនៃព្រះ គេក៏បានចាប់យកទៅហើយ
18. កាលអ្នកនោះដំណាលពីហឹបនៃព្រះដូច្នោះ នោះស្រាប់តែអេលី លោកផ្ងារធ្លាក់ចុះពីជើងម៉ា ជាទីដែលលោកអង្គុយនៅត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ដ្បិតមានអាយុច្រើន ហើយក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ។