9. ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10. ដ្បិតមាន២០០នាក់ឈប់នៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន តែឯដាវីឌ និង៤០០នាក់ឯទៀត ចេះតែខំដេញតាមទៅទៀត។
11. រីឯនៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយក៏នាំវាមកឯដាវីឌ រួចឲ្យនំបុ័ង និងទឹកបរិភោគ
12. ក៏ឲ្យផ្លែល្វាក្រៀម១ផែន ហើយនឹងផ្លែទំពាំងបាយជូរក្រៀម២ចង្កោមដែរ កាលវាបានបរិភោគហើយ នោះក៏មានកំឡាំងឡើង ពីព្រោះមិនបានបរិភោគ ទោះអាហារ ឬទឹកអស់៣ថ្ងៃ៣យប់មកហើយ
13. ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបំរើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ
14. យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម និងស្រុករបស់ពួកយូដា ហើយនឹងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង