2. ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំ ដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសំឡាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ
3. ដូច្នេះ កាលដាវីឌ និងពួកលោកបានមកដល់ នោះក៏ឃើញទីលំនៅបានឆេះអស់ហើយ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ផង
4. នោះដាវីឌ និងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកំឡាំងនឹងយំទៀត
5. ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ