17. រួចអេលីសួរថា ព្រះទ្រង់បានមានព្រះបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្តីដែលទ្រង់បានមានព្រះបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង
18. សាំយូអែលក៏ជំរាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សំរេចតាមតែទ្រង់គិតឃើញថាល្អចុះ។
19. សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ
20. ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ
21. ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសំដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។