13. ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជំរះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ
14. គឺដោយហេតុនោះ បានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬដង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
15. ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជំរាបពីការជាក់ស្តែងនោះ ដល់អេលីទេ
16. ដូច្នេះ អេលីហៅសាំយូអែលមកថា សាំយូអែល កូនអើយ សាំយូអែលឆ្លើយថា ប្របាទ
17. រួចអេលីសួរថា ព្រះទ្រង់បានមានព្រះបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្តីដែលទ្រង់បានមានព្រះបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង
18. សាំយូអែលក៏ជំរាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សំរេចតាមតែទ្រង់គិតឃើញថាល្អចុះ។
19. សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ
20. ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ
21. ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសំដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។