១ សាំយូអែល 29:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ័គីស​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ខ្ញុំ ប្រៀប​ដូច​ជា​ទេវតា​នៃ​ព្រះ​ផង ប៉ុន្តែ ពួក​មេ​ភីលីស្ទីន​គេ​បាន​សំរេច​ថា មិន​ត្រូវ​ឲ្យ​អ្នក​ឡើង​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ

10. ហេតុ​នោះ​ចូរ​ឲ្យ​អ្នក​ក្រោក​ឡើង​ពី​ព្រលឹម ព្រម​ទាំង​ពួក​បំរើ​របស់​ចៅ‌ហ្វាយ​អ្នក​ដែល​មក​ជា​មួយ​គ្នា លុះ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង​ដូច្នេះ ហើយ​មាន​ពន្លឺ​ល្មម នោះ​សូម​ចេញ​ទៅ​ចុះ

11. ដូច្នេះ ដាវីឌ និង​ពួក​លោក​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​កាល​ណា​ភ្លឺ​ស្រាង​ឡើង នោះ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ តែ​ឯ​ពួក​ភីលីស្ទីន​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​យេស‌រាល​ទៅ។

១ សាំយូអែល 29