1. រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល
2. ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោក ក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស
3. នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ
4. តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានដំរូវឲ្យនៅនោះ កុំឲ្យចុះទៅឯចំបាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ
5. តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងចំបាំងគេថា សូលបានសំឡាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។