1. នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយអ័គីសមានព្រះបន្ទូលទៅដាវីឌថា ចូរឲ្យអ្នកដឹងថា ត្រូវឲ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង
2. ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានព្រះបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។
3. រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប និងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ
4. គ្រានោះ ពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ