4. នោះលោកចាត់គេឲ្យទៅឈ្លបលបមើល ក៏ដឹងពិតថា សូលបានយាងមកហើយ
5. ដូច្នេះ ដាវីឌរៀបចំចេញទៅឯកន្លែងដែលសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពទ្រង់បានដេកនៅ ឯសូលទ្រង់ផ្ទំនៅកណ្តាលវង់ទីបោះទ័ព ហើយបណ្តាទ័ព គេដេកនៅព័ទ្ធជុំវិញ។
6. នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ
7. ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្តាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់
8. នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត
9. តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ