១ សាំយូអែល 25:41-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. នោះ​នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី​តប​ថា ខ្ញុំ​នេះ​ជា​អ្នក​បំរើ សំរាប់​នឹង​លាង​ជើង ដល់​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់​ខ្ញុំ

42. អ័ប៊ី‌កែល​ក៏​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ទៅ មាន​ទាំង​ស្រី​បំរើ​៥​នាក់​តាម​ទៅ​ដែរ នាង​ក៏​តាម​ពួក​អ្នក​បំរើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។

43. ឯ​ដាវីឌ លោក​ក៏​យក​អ័ហ៊ី‌ណោម ជា​អ្នក​នៅ​ស្រុក​យេស‌រាល ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​២​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក

44. ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។

១ សាំយូអែល 25