19. ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឲ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្តីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ
20. អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង
21. ដូច្នេះ សូមឯងស្បថនឹងអញ ដោយនូវព្រះយេហូវ៉ាឥឡូវនេះចុះ ថា កាលណាអញអស់ជីពជន្មទៅហើយ នោះឯងនឹងមិនកាត់វង្ស របស់អញចេញឡើយ ក៏មិនបំផ្លាញឈ្មោះអញ ឲ្យបាត់ពីពួកវង្សនៃបិតាអញចេញដែរ
22. នោះដាវីឌក៏ស្បថថ្វាយសូល រួចសូល ទ្រង់វិលត្រឡប់ទៅឯដំណាក់ទ្រង់វិញទៅ តែដាវីឌ និងពួកលោកគេនាំគ្នាឡើងទៅឯទីពំនួនវិញ។