16. លុះកាលដាវីឌបានទូលសេចក្តីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ
17. ហើយមានព្រះបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ
18. នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ
19. ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឲ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្តីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ
20. អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង
21. ដូច្នេះ សូមឯងស្បថនឹងអញ ដោយនូវព្រះយេហូវ៉ាឥឡូវនេះចុះ ថា កាលណាអញអស់ជីពជន្មទៅហើយ នោះឯងនឹងមិនកាត់វង្ស របស់អញចេញឡើយ ក៏មិនបំផ្លាញឈ្មោះអញ ឲ្យបាត់ពីពួកវង្សនៃបិតាអញចេញដែរ