26. សូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូលហើយនឹងពួកទ្រង់ គេឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងនឹងចាប់ខ្លួន
27. ខណៈនោះ មានអ្នកនាំដំណឹងមក ទូលដល់សូលថា សូមទ្រង់យាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ
28. នោះសូលទ្រង់ក៏លែងដេញតាមដាវីឌ ត្រឡប់វិលទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
29. រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។