បានជាឯងទាំងអស់គ្នាបានរួមគំនិតគិតក្បត់អញដូច្នេះ ហើយគ្មានអ្នកណាមួយប្រាប់ឲ្យអញដឹង ក្នុងកាលដែលកូនអញបានចុះសញ្ញានឹងកូនអ៊ីសាយនោះ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងអញសោះ ឬបង្ហាញឲ្យដឹង ជាកូនអញបានពន្យុះអ្នកបំរើរបស់អញ ឲ្យលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះផង