១ សាំយូអែល 22:18-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស

19. ឯ​ក្រុង​ណូប​ជា​ទី​ក្រុង​របស់​ពួក​សង្ឃ​នោះ វា​ក៏​ប្រហារ​ដោយ​មុខ​ដាវ​ដែរ គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង និង​កូន​ដែល​នៅ​បៅ ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង។

20. តែ​មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ

១ សាំយូអែល 22