8. ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់
9. សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីន ដែលលោកបានសំឡាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។
10. នៅថ្ងៃនោះឯង ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល
11. នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី
12. ដាវីឌក៏កំណត់ទុកពាក្យទាំងនោះ នៅតែក្នុងចិត្ត ហើយមានសេចក្តីភ័យដោយព្រោះអ័គីស ជាស្តេចក្រុងកាថ ជាខ្លាំង
13. ដូច្នេះ លោកផ្លាស់ភាពប្រព្រឹត្តនៅមុខគេ ទាំងក្លែងធ្វើជាឆ្កួតនៅកណ្តាលពួកគេ គឺធ្វើជាគូរវាសនៅនាទ្វារហើយបង្ហៀរទឹកមាត់លើពុកចង្កា
14. នោះអ័គីសមានព្រះបន្ទូលទៅពួកមហាតលិកថា មើល ឯងរាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកឯអញធ្វើអី