36. លោកក៏ប្រាប់ដល់ក្មេងនោះថា ចូរឯងរត់ទៅយកព្រួញ ដែលអញនឹងបាញ់ឥឡូវនេះមក កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញ១ទៅខាងនាយវា
37. តែកាលក្មេងបានរត់ទៅដល់កន្លែង ដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា នៅខាងនាយឯងឯណោះ
38. រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ
39. តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន ហើយនឹងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ
40. រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា ចូរយកទៅក្នុងទីក្រុងចុះ
41. កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង