១ សាំយូអែល 20:35-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. លុះ​ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង

36. លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា

37. តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ

38. រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅ‌ហ្វាយ​វិញ

39. តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន ហើយ​នឹង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ

40. រួច​យ៉ូណា‌ថាន​លោក​ប្រគល់​គ្រឿង​បាញ់​ទៅ​ក្មេង ដោយ​ប្រាប់​ថា ចូរ​យក​ទៅ​ក្នុង​ទី​ក្រុង​ចុះ

41. កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង

១ សាំយូអែល 20