14. លុះកាលសូលទ្រង់ចាត់គេ ឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ
15. រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសំឡាប់ចេញ
16. តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនឹងខ្នើយរោមពពែ ដាក់កើយក្បាលទេ
17. ដូច្នេះ សូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសំឡាប់ឯងឬ។
18. រីឯដាវីឌ លោករត់រួចទៅដល់សាំយូអែល នៅឯរ៉ាម៉ា ហើយជំរាបពីសេចក្តីទាំងប៉ុន្មាន ដែលសូលបានធ្វើដល់ខ្លួន រួចលោក និងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត
19. មានគេទូលដល់សូលថា មើល ដាវីឌនៅត្រង់ណាយ៉ូតដែលនៅស្រុករ៉ាម៉ា
20. នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេនោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ
21. កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគំរប់៣ដង តែគេទាយដូចគ្នាទាំងអស់
22. ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែល និងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា
23. ទ្រង់ក៏យាងទៅឯណាយ៉ូតស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងទាយបណ្តើររហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា
24. ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។