1. គ្រានោះ សូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់
2. បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសំឡាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័ត្នខ្លួន ត្រូវឲ្យពួននៅក្នុងទីសំងាត់ណាមួយទៅ
3. នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក