29. ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។
30. នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។