១ សាំយូអែល 16:20-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល

21. ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់

22. រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់

១ សាំយូអែល 16