25. ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង
26. តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
27. រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក
28. ដូច្នេះ សាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ
29. ១ទៀត ព្រះដ៏ជាកំឡាំងនៃសាសន៍អ៊ីស្រាអែលទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ
30. នោះសូលមានព្រះបន្ទូលថា ខ្ញុំបានធ្វើបាប ប៉ុន្តែ សូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំនៃសាសន៍ខ្ញុំនេះ ហើយនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃលោកដែរ
31. ដូច្នេះ សាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។
32. លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្តីជូរល្វីងនៃសេចក្តីស្លាប់បានកន្លងហួសហើយ
33. តែសាំយូអែលមានប្រសាសន៍ថា ដាវឯងបានធ្វើឲ្យពួកស្រីៗទៅជាឥតកូន ដូច្នេះ ម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កំទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។
34. រួចសាំយូអែលវិលទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ
35. ឯសាំយូអែលលោកលែងមកសួរសូលទៀតរហូតដល់លោកស្លាប់ តែសាំយូអែលសោកស្តាយនឹងសូលណាស់ ឯព្រះយេហូវ៉ាទ្រង់ស្តាយដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលផង។